Invest in Banteay Meanchey

វិនិយោគនៅកម្ពុជា

វិនិយោគនៅខេត្តបន្ទាយមានជ័យ

តំបន់សេដ្ឋកិច្ចពិសេស
0
កសិផលស្រូវក្នុងឆ្នាំ ២០២២
ប្រៀបធៀបនឹងឆ្នាំ ២០២០
0 %
កំណើនមូលធនវិនិយោគ
ក្នុងឆ្នាំ ២០២២
ប្រៀបធៀបនឹងឆ្នាំ ២០២០
0 %
រមណីយដ្ឋានទេសចរណ៍
0

ស្វែងយល់អំពីខេត្ត

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យគឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំទីពីររបស់កម្ពុជា

​សេដ្ឋកិច្ច​ខេត្ត​បន្ទាយ​មានជ័យ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ ​និង​មាន​ភាព​ចម្រុះ​។​ ​ខេត្ត​នេះ​ផ្តល់​បរិយាកាស​ល្អ​សម្រាប់​អាជីវកម្ម​ក្នុង​ការពង្រីក​មុខ​ជំនួញ​ ​ធ្វើ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​។​ ​វិនិយោគ​នៅ​កម្ពុជា​ ​វិនិយោគ​នៅ​បន្ទាយ​មានជ័យ​។

ហេតុផលក្នុងការជ្រើសរើស

ខេត្តបន្ទាយមានជ័យ

Where is cambodia

​ទីតាំង​អំណោយផល​ដែល​ស្ថិតនៅ​តំបន់​យុទ្ធសាស្ត្រ​ចំកណ្តាល​នៃ​អនុ​តំបន់​ទន្លេមេគង្គ

Cambodia labour

អត្រាផលិតភាព ពលកម្មវ័យក្មេងខ្ពស់ និងសមស្រប

Cambodia potential

ឱកាស​ ​និង​សក្ដានុពល​ដ៏​ធំធេង​គ្រប់​វិ​ស័​យ​ដែល​កំពុង​រង់ចាំ​អ្នក​សំរាប់​ធ្វើការ​វិនិយោគ

special economic zones (SEZ)

​ទីតាំង​អំណោយផល​ដែល​ស្ថិតនៅ​តំបន់​យុទ្ធសាស្ត្រ​ចំកណ្តាល​នៃ​អនុ​តំបន់​ទន្លេមេគង្គ​

Greater Mekong Sub-Region, Cambodia

ស្ថិតនៅចំកណ្ដាលនៃប្រទេសសេដ្ឋកិច្ចធំ នៃអនុតំបន់ទន្លេមេគង្គ

វិស័យអាទិភាព

ស្ថិតនៅទិសពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាខេត្តបន្ទាយមានជ័យ ពោរពេញទៅដោយសក្ដានុពលសម្រាប់ គម្រោងវិនិយោគរបស់លោកអ្នក។ វិស័យដែលមានសន្ទុះ ជាងគេនៅក្នុងខេត្តបន្ទាយមានជ័យគឺ កម្មន្ដសាល កសិឧស្សាហកម្ម ទេសចរណ៍ និងការអភិវឌ្ឍន៍វិស័យឯកជន។

កម្មន្តសាល

​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​ផលិត​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​គ្រឿងបន្លាស់​រថយន្ត​ ​និង​គ្រឿង​ប្រើប្រាស់​នានា​នៅ​ក្នុង​ខេត្ត

កសិឧស្សាហកម្ម

​ផ្ទៃដី​កសិកម្ម​ ​មាន​ទំហំ​ធំ​ជាងគេ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ ​ដែល​អាច​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ការ​កែច្នៃ​កសិផល

ទេសចរណ៍

​ជាមួយនឹង​ភាព​សម្បូរ​បែប​លើ​វិ​ស័យ​វប្បធម៌​ធ្វើឲ្យ​ខេត្ត​បន្ទាយ​មានជ័យ​នឹង​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​សំខាន់​មួយ

ព័ត៌មានក្រុមហ៊ុន

ក្រុមហ៊ុនដែលប្រតិបត្តិនៅក្នុងខេត្តបន្ទាយមាន​ជ័យ។

ដៃគូសហការ

តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត

Royal Group Poipet SEZ

សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ

Cambodia Chamber of Commerce (CCC)

សមាគមសហគ្រិនវ័យក្មេង​ខេត្តបន្ទាយមានជ័យ

Young Enterpreneurs Association of Banteay Meanchey

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

Polytechnic Institute of Banteay Meanchey Province

Proundly Cambodian

គាំទ្រដោយ

ឯកឧត្តម អ៊ុំ រាត្រី

អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

ប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តបន្ទាយមានជ័យ

ស្វាគមន៍មកកាន់ខេត្តបន្ទាយមានជ័យ

តាងនាមជំនួសឲ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ខ្ញុំបាទរីករាយស្វាគមន៍អស់លោក លោកស្រីដែលចូលមកកាន់គេហទំព័រវិនិយោគរបស់យើងខ្ញុំ គឺ “Invest in Banteay Meanchey”។

ស្ថិតនៅទិសពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ពួកយើងគឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាមួយនឹងលំហូរចរន្តចេញចូលដោយសេរីនូវទំនិញជាមួយប្រទេសសមាជិកជិតខាង និងប្រទេសមហាអំណាចសេដ្ឋកិច្ចមួយចំនួន។ ពួកយើងបានបង្កើតអោយមានវិបុលភាពសម្រាប់កិច្ចការវិនិយោគ បូករួមជាមួយនឹងកម្លាំងពលកម្មដែលមានផលិតភាព និងប្រសិទ្ធភាពខ្ពស់។ ខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួនបីកន្លែង ដែលផ្ដល់នូវពហុឱកាសសម្រាប់វិស័យនានាដូចជាវិស័យកសិឧស្សាហកម្ម បូករួមនឹងសក្ដានុពលក្នុងផ្នែកវប្បធម៌ និងទេសចរណ៍ជាច្រើនអនេក។

ពួកយើងគឺជាសមាជិកអនុគណៈកម្មាធិការវិនិយោគខេត្តបន្ទាយមានជ័យ ដែលនៅចាំជួយសម្រួលទៅដល់គម្រោងវិនិយោគរបស់អ្នក។ ពួកយើងនឹងប្ដេជ្ញាចិត្តលើកស្ទួយធុរៈកិច្ចរបស់លោកអ្នកឲ្យបានជោគជ័យក្រោមកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងដៃគូអន្តរជាតិនានា។

H.E. Oum Reatrey