Invest in Banteay Meanchey

Chhoun Sophan Workshop

News December 19, 2022
Cambodia industry

សហគ្រាសម៉ាស៊ីនច្រូតស្រូវ និង​គ្រឿង​បន្លាស់ ឈួន សុផាន់​បាន​ដើរតួរនាទី​យ៉ាងសំខាន់ក្នុង​ការ​ផ្គតផ្គងនូវ​សម្ភារៈ និង​គ្រឿង​បន្លាស់​គ្រឿង​ចក្រ​ច្រូត​ស្រូវ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ។​ លោក​ឈួន​ សុផាន់​បាន​ប្រាប់អំពី​កំនើត​របស់សហគ្រាស​របស់​គាត់​ ដែល​មុខរបរ​នេះ​គឺ​ជាមុខរបរ​បន្ដរ​ជំនាន់​ពី​ឪពុករបស់គាត់។ សហគ្រាសរបស់គាត់​មាន​សមត្ថភាព​ផលិត​គ្រឿង​បន្លាស់​សម្រាប់​ផ្សេងៗ​ដែលទាក់ទង​ទៅ​នឹង​គ្រឿង​ចក្រ​កសិកម្ម។ លោក​ឈួន សុផាន់​បាន​នាំចូល​នូវ​ម៉ាស៊ីន​ច្រើនប្រភេទ​សម្រាប់​បម្រើ​លើ​ប្រតិបត្តិការ​សហគ្រាសរបស់គាត់ ហើយ​គាត់​ក៏​មាន​សមត្ថភាព​តម្លើង​ម៉ាស៊ីន​ដោយ​ខ្លួនឯង​ផង​ដែល​។ ជំនាញ​បច្ចេកទេស​ដែល​គាត់​រៀនកន្លង​មក​គឺ​បាន​ពី​ស្វ័យ​សិក្សាដោយ​ខ្លួនឯង បូក​ផ្សំជាមួយ​ការ​ជួលគ្រូបច្ចេកទេស​នានា​មក​ពី​ក្រៅ​ប្រទេស​ជាដើម។​

 

 

បច្ចុប្បន្ននេះគាត់មានបុគ្គលិកប្រមាណ​២៥ ទៅ​ ៣៥ នាក់ដែល​កំពុង​ធ្វើការ​ក្នុង​រោង​ជាង​របស់គាត់ ដែល​អ្នកទាំងនោះ​គឺ​ត្រូវបាន​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស​លើការ​ប្រតិបត្តិគ្រឿង​ចក្រ និង​ជំនាញ​ជាង​ដែលពួក​គេ​បាន​ជ្រើសរើស។

 

 

នាពេលអនាគត់​ទៅមុខ​លោកឈួន សុផាន់មាន​គម្រោង​ពង្រឹក​សហគ្រាស​របស់គាត់​ទៅ​ខេត្ត​ដទៃទៀត​ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការ​ច្រូត​ស្រូវ​របស់​កសិករ។សហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ឈួន សុផាន់​គឺជា​ករណីសិក្សាមួយ​ស្ដីអំពី​សក្កានុពល​នៃ​ផ្នែកកម្មន្តសាល​របស់ខេត្តបន្ទាយមានជ័យ។