កម្មវិធីថ្មី GIZ ICONE ព្រឹត្តិការណ៍ ខែមេសា 1, 2022 កម្មវិធីថ្មី GIZ ICONE ផ្តល់ជូនការគាំទ្រ ដើម្បីជំរុញសមត្ថភាពក្នុងការប្រកួតប្រជែងសម្រាប់អាជីវកម្មរបស់អ្នក អង្គការ GIZ មានសេចក្តីសោមនស្សរីករាយដោយប្រកាសថា ចាប់ពីខែ មេសា ឆ្នាំ ២០២២ តទៅ អង្គការនឹងមានកម្មវិធីថ្មីមួយ ដែលកម្មវីធីថ្មីនេះបង្កើតឡើងក្នុងគោលបំណងគាំទ្រដល់សហគ្រាស រឺក្រុមហ៊ុនជាតិ ក្នុងខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ កម្មវិធីនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវជំនាញបច្ចេកទេស ជំនាញក្នុងការគ្រប់គ្រង និងជំនាញក្នុងការគិតស៊ីជំរៅ ដើម្បីឱ្យសហគ្រាសជាតិមានការប្រកួតប្រជែងខ្លាំងក្នុងស្រុក ក្នុងតំបន់ និងលើឆាកអន្តរជាតិ។អ្នកតម្រូវអោយមានលក្ខខណ្ឌ និងត្រូវបំពេញព័ត៌មានដូចខាងក្រោម ដើម្បីចូលរួមក្នុងគម្រោងថ្មីមួយនេះ៖• មានសហគ្រាសដែលកំពុងដំណើរការ• មានទីតាំង នៅក្នុងខេត្ត សៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ• មានការប្តេជ្ញាចិត្តក្នុងការវិនិយោគពេលវេលា និង ធនធាន ដើម្បីចូលរួមជាមួយសកម្មភាព និងកម្មវិធីផ្សេងៗរបស់គម្រោង• មានភាពក្លៀវក្លា មុតមាំ និងប្តេជ្ញាចិត្តក្នុងការពង្រីក អាជីវកម្ម ក៏ដូចជាការសហការជាមួយស្ថាប័នអន្តរជាតិ និងអ្នកជាប់ពាក់ព័ន្ធដើម្បីជម្រុញផលិតផលទៅក្រៅស្រុកអ្នកនឹងទទួលបាន បែបផែននៃការគាំទ្រដូចខាងក្រោម៖ • ការកសាងសមត្ថភាពប្រតិបត្តិការណ៍អាជីវកម្ម ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាព និងសមត្ថភាពក្នុងការច្នៃប្រឌិត ក៏ដូចជាការនាំចេញផលិតផល• ការកសាងសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងការដឹកនាំ និងគ្រប់គ្រងសហគ្រាស ក្រុមហ៊ុន• ឱកាសក្នុងការផ្សារភ្ជាប់ជាមួយបណ្តាញអាជីវកម្ម រួមមានក្រុមប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ បណ្តាញសមាគមន៍អាជីវកម្មជាតិ និងអន្តរជាតិ បណ្តាញអ្នកវិនិយោគជាតិ និងអន្តរជាតិ ក្រុមប្រឹក្សាបច្ចេកទេសផ្នែកឌីជីថល និងនវានុវត្តន៍ បណ្តាញស្ថាប័នជាតិ និងអន្តរជាតិ ដែលកំពុងធ្វើការគាំទ្រលើវិស័យឯកជន• ឱកាសក្នុងការចូលរួមជាមួយកម្មវិធីវិនិយោគជាតិ និងអន្តរជាតិ និងការសិក្សាស្រាវជ្រាវ កម្មវិធីពិព័ណ៌ផលិតផលផ្សេងៗនៅក្នុងស្រុក និងក្រៅស្រុក• ឱកាសក្នុងការទទួលបានការប្រឹក្សាយោបល់ជាលក្ខណៈពិសេស និងឯកជនភាពរវាងសហគ្រាស ក្រុមហ៊ុន ជាមួយនឹងអ្នកជំនាញផ្នែកអភិវឌ្ឍន៍អាជីវកម្មជាតិ និងអន្តរជាតិ