Invest in Banteay Meanchey

ខាងក្រោមគឺជាជំហានសំខាន់ៗក្នុងការចាប់ផ្ដើម

ធុរៈកិច្ចក្នុងខេត្តបន្ទាយមានជ័យ

ជាមួយនឹង ៦ ជំហានងាយៗក្នុងការចាប់ផ្ដើមគម្រោងវិនិយោគរបស់លោក លោកស្រីនៅខេត្តបន្ទាយមានជ័យ។ ចំណាយពេលត្រឹមតែ ២០ ថ្ងៃធ្វើការគិតចាប់តាំងពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មដល់ថ្ងៃទទួលបានវិញ្ញាបនបត្រធុរៈកិច្ចរបស់លោក លោកស្រី។

 

ជំហានទី១៖ ពិនិត្យទៅលើតម្រូវការធុរៈកិច្ចរបស់លោក លោកស្រី

រៀបចំផែនការអាជីវកម្មរបស់អ្នកនៅខេត្តបន្ទាយមានជ័យ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ អានបន្ថែមលើវិស័យអាទិភាពក្នុងខេត្ត។

ជំហានទី២៖ ចុះបញ្ជីក្រុមហ៊ុនរបស់លោក លោកស្រី

ចុះបញ្ជីក្រុមហ៊ុនរបស់អស់លោក លោកស្រីតាមរយៈអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត។

ជំហានទី៣៖ ចុះបញ្ជីទីតាំងក្រុមហ៊ុនរបស់អស់លោក លោកស្រី

ចុះឈ្មោះ និងអាសយដ្ឋានអាជីវកម្មជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ជំហានទី៤៖ ចុះបញ្ជីគម្រោងវិនិយោគរបស់អស់លោក លោកស្រី

វិនិយោគិនអាចសិក្សា និងរៀបចំឯកសារទៅតាមបញ្ជីឯកសារចាំបាច់នៅអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលខេត្ត។ លោក លោកស្រីនឹងទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគស្ថាពរក្នុងរយៈពេល ២០ ថ្ងៃធ្វើការ។

ជំហានទី៥៖ ការទទួលបានការលើកទឹកចិត្ត

រាជរដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តជាច្រើនដល់វិនិយោគិនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមានភាពរឹងមាំ និងប្រកបដោយចីរភាព។ រាល់គម្រោងវិនិយោគដែលស្ថិតក្រោមអនុគណៈកម្មាធិការវិនិយោគខេត្តនឹងត្រូវបានទទួលការលើកទឹកចិត្ត។

ជំហានទី៦៖ ទិដ្ឋាការ និងអន្តោប្រវេសន៍

តើអ្នកមានគម្រោងជួលបុគ្គលិកបរទេសមកធ្វើការក្នុងប្រទេសកម្ពុជាដែរ ឬទេ? យោងតាមមាត្រាទី ២២ នៃច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវចេញលិខិតបញ្ជាក់ពីលក្ខខណ្ឌពិសេសជូនដល់បុគ្គលដែលពាក់ព័ន្ធក្នុងវិស័យវិនិយោគតាមការស្នើសុំរបស់វិនិយោគិន។

សូមទាក់ទងមកយើងខ្ញុំសម្រាប់ការសាកសួរបន្ថែម