របាយការណ៍ឆ្នាំ ២០២២
ជាមួយនឹងភាពសម្បូរបែបនៃធនធានធម្មជាតិ និងតំបន់ទេសចរណ៍វប្បធម៌ ធ្វើឲ្យខេត្តបន្ទាយមានជ័យក្លាយជាកន្លែងអំណោយផលសម្រាប់ការដំណើរលំហែកម្សាន្ត។ ប្រាសាទបុរាណ អាងស្តុកទឹក ទន្លេ អូរ ជម្រកសត្វស្លាប និងកាស៊ីណូ គ្រាន់តែជាផ្នែកមួយនៃឱកាសដ៏ច្រើនដែលខេត្តផ្តល់ជូន។
ផែនទីទេសចរណ៍ខេត្តបន្ទាយមានជ័យគឺជាឧបករណ៍លើគេហទំព័ររបស់ពួកយើងសម្រាប់ជាជំនួយដល់អស់លោក លោកស្រីសម្រាប់តាមដានអាជីវកម្មទេសចរណ៍ជោគជ័យនានានៅក្នុងខេត្ត។ ផែនទីនេះនឹងជួយដល់ភ្នាក់ងារជំរុញការវិនិយោគ និងក្រុមហ៊ុនផ្សេងៗដែលមានចំណាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តអំពីទីតាំងសមស្របសម្រាប់សកម្មភាពទេសចរណ៍ដែលមានស្រាប់ និងសក្កានុពលនានា។ យើងនៅចាំទទួលគាំទ្រ លើគម្រោងវិនិយោគរបស់លោក លោកស្រីជាមួយនឹងទិន្នន័យទាំងឡាយដែលមាន។ លោក លោកស្រីអាចទាញយកសន្លឹកព័ត៌មាន និងចូលទៅអានបន្ថែមអំពីអាជីវកម្មទេសចរណ៍ជោគជ័យនៅក្នុងខេត្តដើម្បីស្វែងយល់អំពីឱកាសវិនិយោគផ្សេងៗដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។
តើផែនទីទេសចរណ៍មានអ្វីខ្លះ?
១. ទីតាំងរមណីយដ្ឋានទេសចរណ៍ សេវាស្នាក់នៅ និងអាហារដ្ឋាន ។ល។
២. ទីតាំងលំហែកាយ និងកីឡា
៣. ព័ត៌មានអំពីទីតាំងសមស្របក្នុងកិច្ចការវិនិយោគលើធុរៈកិច្ចទេសចរណ៍
៤. ដោយចុចលើប៊ូតុង ទាញយកសន្លឹកព័ត៌មាន លោក លោកស្រីនឹងអាចទាញយកព័ត៌មានបន្ថែមអំពីសក្កានុពលធុរៈកិច្ចទេសចរណ៍ក្នុងខេត្តបន្ទាយមានជ័យ។
មានចម្ងាយនៅជិតតំបន់ប្រវត្តិសាស្រ្ត រមណីយដ្ឋាន និងទីតាំងទាក់ទាញ។
មានចម្ងាយនៅជិតសេវាស្នាក់នៅ និងមានបណ្តាញទូរស័ព្ទរួចស្រេច។
មានចម្ងាយនៅជិតស្ថានីយប្រេងឥន្ធនៈ និងមានអគ្គីសនីប្រើប្រាស់។
មានចម្ងាយនៅជិតផ្លូវជាតិ និងផ្លូវខេត្ត។
មានចម្ងាយនៅជិតតំបន់លំនៅដ្ឋាន។
មានចម្ងាយចេញពីស្ទឹង និងតំបន់ងាយលិចលង់។
មានជម្រាលដីតិចតួច។
មានដីសម្រាប់បង្កើតអាជីវកម្មទេសចរណ៍។
អាជីវកម្មជោគជ័យក្នុងស្រុក
វិស័យដ៏ទៃទៀត
តំបន់សេដ្ឋកិច្ចពិសេសកំពុងឈានមុខគេក្នុងការផលិតគ្រឿងអេឡិចត្រូនិកគ្រឿងបន្លាស់រថយន្តនិងគ្រឿងប្រើប្រាស់នានានៅក្នុងខេត្ត
ផ្ទៃដីកសិកម្ម មានទំហំធំជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ ដែលអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃកសិផល