Invest in Banteay Meanchey

កម្មវិធីបណ្តុះបណ្តាលលើការស្តារ និងអភិវឌ្ឍន៍អាជីវកម្ម ក្រុមទី២

ព្រឹត្តិការណ៍ ខែ​វិច្ឆិកា 25, 2022
កម្មវិធីពង្រឹងភាពប្រកួតប្រជែងនៃសហគ្រាសជាតិ(ICONE) បានបន្តការសហការរួមគ្នានឹងអង្គការពលកម្មអន្តរជាតិ(ILO) ដើម្បីបន្តរផ្តល់ការគាំទ្រទៅដល់អាជីវកម្មធុនតូច និងមធ្យម គោលបំណងដើម្បីឆ្លើយតបទៅនឹងការងើបឡើងវិញនៃអាជីវកម្មក្រោយពីរងផលប៉ះពាល់ពីកូវីដ-១៩។ ការគាំទ្រនេះនឹងផ្តោតទៅលើខេត្តគោលដៅចំនួន៣ គឹខេត្តបាត់ដំបង បន្ទាយមានជ័យ ​និងខេត្តសៀមរាប​ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញអភិវឌ្ឍន៍អាជីវកម្ម ក៏ដូចជាការផ្សារភ្ជាប់ទៅនឹងលទ្ធភាពទទួលបានហិរញ្ញបទានដើម្បីស្តារអាជីវកម្មឲ្យងើបឡើងវិញប្រកបទៅដោយនិរន្តភាព និងសម្របខ្លួនថ្មីក្នុងយុគសម័យឌីជីថល។​

វគ្គបណ្តុះបណ្តាលនេះនឹងសិក្សាទៅលើប្រធានបទសំខាន់ៗដូចខាងក្រោម៖

  1. ការរៀបចំផែនការបន្តរប្រតិបត្តិការអាជីវកម្ម (សិក្សាតាមប្រព័ន្ធអនឡាញ និងមាន១វគ្គ)
  2. ការធ្វើទំនើបកម្មអាជីវកម្មក្នុងបរិបទឌីជីថល (សិក្សាតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ និងមានចំនួន៥វគ្គ)
  3. ការរៀបចំផែនការហិរញ្ញវត្ថុ (សិក្សាដោយផ្ទាល់ និងមានចំនួន៣វគ្គ)
  4. ការសរសេរ និងអភិវឌ្ឍន៍ផែនការអាជីវកម្ម​ (សិក្សាតាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ និងមានចំនួន៤វគ្គ)

ក្រុមគោលដៅ

ម្ចាស់អាជីវកម្មគ្រប់ប្រភេទដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

លក្ខ័ណជ្រើសរើស

  • ជាអាជីវកម្មដែលមានស្រាប់ ឬទើបបង្កើតថ្មីយ៉ាងតិច៤ខែឡើងទៅ
  • ជាអាជីវកម្មដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប
  • មានទូរស័ព្ទ ឬកុំព្យូទ័រដែលអាចភ្ជាប់ជាមួយប្រព័ន្ធអុិនធឺណិតបានសម្រាប់វគ្គតាមអនឡាញ
  • មានឆន្ទៈក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រប់វគ្គ និងប្រើប្រាស់ជំនាញដែលទទួលបានទៅ
  • អភិវឌ្ឍអាជីវកម្មខ្លួន
  • មានឆន្ទៈក្នុងការចែករំលែកទៅកាន់ម្ចាស់អាជីវកម្មដទៃៗទៀត ក៏ដូចជាចូលរួមចំណែកនៅក្នុងសកម្មភាពនានានៅក្នុងកម្មវិធីបណ្តុះបណ្តាល

 

សារៈប្រយោជន៏ពីការចូលរួម៖ 

  1. អាចកំណត់បានអំពីកត្តាហានិភ័យនៅក្នុងអាជីវកម្ម និងត្រៀមលក្ខណៈដើម្បីបង្ការហានិភ័យ
  2. អាចសរសេរផែនការអភិវឌ្ឍន៍អាជីវកម្មសម្រាប់ការរៀបចំផែនការប្រតិបត្តិការទូទៅ
  3. មានឳកាសកសាងបណ្តាញអាជីវកម្ម និងបង្ហាញផលិតផល ឬសេវាកម្មទៅកាន់ទីផ្សារថ្មី
  4. មានឳកាសទទួលបានជ័យលាភីតំណាងឲ្យម្ចាស់អាជីវកម្មធុនតូច និងមធ្យមប្រចាំកម្មវិធី
  5. មានឳកាសចូលរួមកិច្ចប្រជុំសំខាន់ៗ ក៏ដូចជាចូលរួមនៅក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរនៅក្នុងកម្មវិធី
  6. ឳកាសផ្សេងៗទៀត
ទំនាក់ទំនងសហការីដើម្បីសាកសួរពត៌មានបន្ថែម: 
លេខទូរស័ព្ទ:  093 314 537/078 20 30 44
អ៊ីម៉ែល: sokheng.net@giz.de