Invest in Banteay Meanchey

ប្រាំឆ្នាំនៃការអភិវឌ្ឍ

ព័ត៌មាន ខែ​មីនា 30, 2023

ក្នុងសន្និសិទសារព័ត៌មានស្ដីអំពី «ភាពជោជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ»។ លោកឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងអំពីសមិទ្ធផលមួយចំនួន។

 

ខេត្តបន្ទាយមានជ័យគឺជាខេត្តមានផលិតភាពស្រូវខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីបង្កបង្កើនផលស្រូវចំនួន ៣០៥ ពាន់ហិតតា។ ក្រៅពីទិន្នផលស្រូវ ខេត្តបន្ទាយមានជ័យមាននូវដំណាំឧស្សាហកម្មដូចជា ស្វាយចន្ទី ដំឡូងមី ពោតក្រហម អំពៅ ។ល។ ជាមួយនឹងសក្ដានុពលផ្នែកកសិកម្មនេះ ខេត្តបន្ទាយមានជ័យក្លាយខ្លួនទៅជាប៉ូលទី៤នៃវិស័យកសិកម្មនៅប្រទេសកម្ពុជា។​ អ្នកអាចស្វែងយល់បន្ថែមអំពីសក្ដានុពលនៃវិស័យកសិកម្ម និងកសិឧស្សាហកម្មបានដោយចូលទៅកាន់ទំព័រនេះ។ ខេត្តបន្ទាយមានជ័យ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំទី២របស់កម្ពុជា ដែលខេត្តរកប្រមូលពន្ធបានចំនួន ២៥ ពាន់លានរៀល ដែលស្មើរទៅនឹង ៦,១៥០ លានដុលាអាមេរិក។ យោងតាមសម្ដីររបស់ឯកឧត្តមអភិបាល ខេត្តមានចំណូលគយជាមធ្យមចំនួន ១ លានដុល្លារអាមេរិកក្នុងមួយថ្ងៃ បានមកពីសកម្មភាពជំនួញរវាលកម្ពុជាថៃ។ ទាំងអស់នេះហើយបញ្ចាក់អំពីតួនាទីយ៉ាងសំខាន់របស់ខេត្តក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

 

លោកឯកឧត្ដមអភិបាលខេត្ត អ៊ុំ រាត្រី ក៏មានប្រសាសអំពីសកម្មភាពពិភាក្សារវាងម្ចាស់មុខជំនួញនៅក្នុងខេត្តបន្ទាយមានជ័យ ដូចជាសមាគមនសហគ្រិនវ័យក្មេង និងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។ ការពិភាក្សានេះបានផ្ដល់ឱកាសដល់ម្ចាស់មុខជំនួញក្នុងការពង្រឹងនូវផលិតភាព និងប្រសិទ្ធភាពឱ្យស្របទៅនឹងច្បាប់។