របាយការណ៍ឆ្នាំ ២០២២
វាយនភ័ណ្ឌ
សំណង់
សិប្បកម្ម
គ្រឿងបរិក្ខារអគ្គិសនី
កែច្នៃចំណីអាហារ
បរិក្ខារប្រើប្រាស់ក្នុងផ្ទះ
គ្រឿងអលង្ការ
កម្មន្តសាល
គ្រឿងសម្អាង
កែច្នៃវត្ថុធាតុដើម
សិប្បកម្មលោហៈធាតុ
ការវេចខ្ចប់
សេវាកម្ម
ប្រទេសកម្ពុជាមានគន្លងនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏គួរកត់សម្គាល់នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។ ទាំងនេះហើយបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក។ ថ្វីត្បិតតែជំងឺរាតត្បាតបានវាយលុករវាងឆ្នាំ២០២០ និង២០២១ ក៏ដោយប៉ុន្តែសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,២% នៅឆ្នាំ ២០២៣ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
ផែនទីធុរៈកិច្ចខេត្តបន្ទាយមានជ័យគឺជាឧបករណ៍លើគេហទំព័ររបស់ពួកយើងសម្រាប់ជាជំនួយដល់អស់លោក លោកស្រីសម្រាប់តាមដានអាជីវកម្មជោគជ័យនានានៅក្នុងខេត្ត។ ផែនទីនេះនឹងជួយដល់ភ្នាក់ងារជំរុញការវិនិយោគ និងក្រុមហ៊ុនផ្សេងៗដែលមានចំណាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តអំពីទីតាំងសមស្របសម្រាប់ធុរៈកិច្ចដែលមានស្រាប់ និងសក្កានុពលនានា។ យើងនៅចាំទទួលគាំទ្រ លើគម្រោងវិនិយោគរបស់អស់លោក លោកស្រីជាមួយនឹងទិន្នន័យទាំងឡាយដែលមាន។ ដូច្នេះលោក លោកស្រីអាចទាញយកសន្លឹកព័ត៌មាន និងចូលទៅអានបន្ថែមអំពីធុរៈកិច្ចជោគជ័យនៅក្នុងខេត្តដើម្បីស្វែងយល់អំពីឱកាសវិនិយោគផ្សេងៗដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ។
តើផែនទីធុរៈកិច្ចមានអ្វីខ្លះ?
១. ព័ត៌មានអំពីទីតាំងមុខជំនួញ
២. ប្រភេទនៃមុខជំនួញនានា
៣. មូលធនសរុបនៃប្រភេទមុខជំនួញនានា
៤. ទីតាំងសមស្របសម្រាប់ការប្រកបមុខជំនួញ
៥. ដោយចុចលើប៊ូតុង ទាញយកសន្លឹកព័ត៌មាន លោក លោកស្រីនឹងអាចទាញយកព័ត៌មានបន្ថែមអំពីសក្កានុពលធុរៈកិច្ចក្នុងខេត្តបន្ទាយមានជ័យ។
មានចម្ងាយនៅជិតមុខជំនួញដ៏ទៃទៀត និងស្ថិតនៅក្បែរធនាគារ និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ។
មានបណ្តាញទូរស័ព្ទរួចស្រេច។
មានចម្ងាយនៅជិតស្ថានីយប្រេងឥន្ធនៈ និងមានអគ្គីសនីប្រើប្រាស់។
មានចម្ងាយនៅជិតផ្លូវជាតិ និងផ្លូវខេត្ត។
មានចម្ងាយនៅជិតតំបន់លំនៅដ្ឋាន និងមានពលកម្មជំនាញ។
មានចម្ងាយចេញពីស្ទឹង និងតំបន់ងាយលិចលង់។
មានជម្រាលដីតិចតួច។
មានដីសម្រាប់បង្កើតរោងចក្រ។
តំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាតំបន់ពិសេសសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលបណ្ដុំនូវសកម្មភាពឧស្សាហកម្មចម្រុះនៅកន្លែងតែមួយ។ តំបន់សេដ្ឋកិច្ចពិសេស គឺជាទីតាំងយុទ្ធសាស្ត្រដែលត្រៀមរួចស្រេចសម្រាប់បម្រើអាជីវកម្ម និងការវិនិយោគដោយផ្ដល់ភាពងាយស្រួលខាងផ្នែកដឹកជញ្ជូនជាមួយហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ នារយៈពេលប៉ុន្មានចុងក្រោយនេះ ផលិតផលដែលបាននាំចេញពីតំបន់់សេដ្ឋកិច្ចពិសេសមានចំនួនកើនឡើងយ៉ាងខ្លាំង។ ខាងក្រោមនេះគឺជាតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មដែលកំពុងដំណើរការនៅក្នុងខេត្តបន្ទាយមានជ័យ។
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតបង្កើត និងដំណើរការដោយលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតទទួលខុសត្រូវមានកម្រិត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់តំបន់សេដ្ឋកិច្ចភ្នំពេញ។ វាមានចម្ងាយ ៨គមពីកណ្ដាលក្រុងប៉ោយប៉ែត ជាមួយនឹងច្រកចេញចូលដល់ច្រកព្រំដែនដ៏សំខាន់មួយជាមួយប្រទេសថៃនៅភាគពាយព្យនៃព្រះរាជាណាចក្រកម្ពុជា។ វាស្ថិតនៅទីតាំងយុទ្ធសាស្ត្រដែលមានភាពទាក់ទាញសម្រាប់វិនិយោគិនដែលកំពុងស្វែងរកឱកាសចាប់ផ្ដើមរោងចក្រផលិត ឃ្លាំង ឬមណ្ឌលចែកចាយ។
ឧស្សាហកម្មគោលដៅ៖
គ្រឿងបន្លាស់យានយន្ត | គ្រឿងអគ្គីសនី | កាត់ដេរ | វេចខ្ចប់ | ផលិតផលប្លាស្ទិក | ខ្សែនិងគ្រឿងបន្លាស់
តម្លៃវិនិយោគ៖
ចំនួន ១០ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង។
តំបន់សេដ្ឋកិច្ចពិសេសសានកូប៉ោយប៉ែតមានផ្ទៃដីជាង ៨៣ហិចតាស្ថិតនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ១០ កំពុងតែដំណើរការនៅក្នុងបរិវេណដែលមាន ៩ ក្រុមហ៊ុនជាក្រុមហ៊ុនជប៉ុន រួមមាន NHK Spring, Steel Hub, SC Wado Component (Cambodia) Co Ltd, Techno Park Poi Pet Pvt Co Ltd, and Koiwabond (Cambodia) Co Ltd។ មួយភាគធំនៃសកម្មភាពនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូប៉ោយប៉ែតគឺ ផលិតគ្រឿងបន្លាស់រថយន្ត អគ្គីសនី និងអេឡិចត្រូនិច សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន និងប្រទេសថៃ។
ឧស្សាហកម្មគោលដៅ៖
គ្រឿងបន្លាស់យានយន្ត | គ្រឿងអគ្គីសនី | វេចខ្ចប់ | ផលិតផលប្លាស្ទិក | ខ្សែភ្លើងនិងគ្រឿងបន្លាស់
តម្លៃវិនិយោគ៖
ចំនួន ១៥ លានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង
ឆាយ ឆាយ អ៊ិនវេសមេន គឺជាក្រុមហ៊ុនអនុវត្តគម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង (POSEZ) នៅកម្ពុជា។ ក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន (CCI) បានបង្កើតនៅក្នុងឆ្នាំ ២០០៤ ក្រោមគោលដៅបង្កើតតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូរនាង (POSEZ)។ ក្រមហ៊ុន CCI បានចាប់ដៃគូជាមួយ Trust Construction & Investment Co., Ltd ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងម៉ាកាវ ដែលមានបទពិសោទ ៣០ ឆ្នាំ ដើម្បីធានានូវភាពជោគជ័យនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ POSEZ។
ឧស្សាហកម្មគោលដៅ៖
ឧស្សាហកម្មវាយនភណ្ឌ សម្លៀកបំពាក់ និងកាត់ដេរ | គ្រឿងអេឡិចត្រូនិក និងឧបករណ៍ថតរូប | កសិឧស្សាហកម្ម | គ្រឿងបន្លាស់អគ្គីសនី | គ្រឿងយន្តកសិកម្ម | គ្រឿងយន្ត និងឧបករណ៍ត្រួតពិនិត្យ | ផលិតផលកសិកម្ម និងជីវបច្ចេកវិទ្យា | សេវាហិរញ្ញវត្ថុ | ឧស្សាហកម្មម៉ូតូ និងកង់ | ផលិតផលក្រដាស និងផលិតក្រដាស | ម៉ាស៊ីនផលិតថាមពល | ឧស្សាហកម្មធុនស្រាលផ្សេងទៀត | ឧបករណ៍ និងគ្រឿងបន្លាស់ឧស្សាហកម្ម
Sសួនឧស្សាហកម្មក្រុងសិរីសោភ័ណ ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ដែលជាទីរួមខេត្តបន្ទាយមានជ័យ។ សួនឧស្សាហកម្មនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១២ ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៣។
ឧស្សាហកម្មគោលដៅ៖
ស្បែកជើង | សម្លៀកបំពាក់ | សម្លៀកបំពាក់កីឡា | វាយនភណ្ឌ
បន្ទុកការចំណាយជាក់ស្ដែងសសរុបដល់និយោជិតក្នុងមនុស្សម្នាក់ (ប្រាក់ខែគោល ប្រាក់ឧបត្ថម្ភផ្សេងៗ សកម្មភាពសង្គម ប្រាក់បន្ថែមម៉ោង ប្រាក់រង្វាន់។ល។) ប្រាក់សោធននិវត្តន៍មិនត្រូវបានរាប់បញ្ចូលទេ។
វិស័យដ៏ទៃទៀត
ជាមួយនឹងភាពសម្បូរបែបលើវិស័យវប្បធម៌ធ្វើឲ្យខេត្តបន្ទាយមានជ័យនិងក្លាយទៅជាគោលដៅទេសចរណ៍សំខាន់មួយ
ផ្ទៃដីកសិកម្ម មានទំហំធំជាងគេនៅក្នុងខេត្តបន្ទាយមានជ័យ ដែលអាចផ្គត់ផ្គង់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃកសិផល