ខេត្តបន្ទាយមានជ័យជាខេត្តដែលស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាដែលមានភាពសុខដុមរមនា សម្រាប់កិច្ចការវិនិយោគរបស់លោកអ្នក។ ពួកយើងមានកម្លាំងពលកម្មខ្ពស់ សម្បូរទៅដោយធនធានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង និងសក្ដានុពលជាច្រើនទៀតសម្រាប់ មុខជំនួញ និងគម្រោងវិនិយោគរបស់លោកអ្នក។ ពួកយើងចាំទទួលស្វាគមន៍លោកអ្នក និងជួយលើកតម្កើងមុខជំនួញរបស់អ្នក ជាមួយនឹងទិន្នន័យរបស់ពួកយើង។ ផែនទីអន្តរកម្មនេះនឹងអាចទាញយកសន្លឹកព័ត៌មានអំពីសក្ដានុពលក្នុងខេត្តបន្ទាយមានជ័យ។
ខេត្តបន្ទាយមានជ័យមានប្រជាជនប្រមាណ ៨០០,០០០ នាក់លាតសន្ធឹងលើផ្ទៃក្រឡាប្រមាណ ៦,៦៧៩ គីឡូម៉ែត្រក្រឡា។ ខេត្តមានអត្រាយុវជនខ្ពស់ (៣៧.៤% ដែលមានអាយុចាប់ពី ១៥ ទៅ ៣៥ឆ្នាំ) ដែលបង្ហាញអំពីសក្ដានុពលខ្ពស់ក្នុងវិស័យកម្មន្តសាល។
តើអ្នកចាប់អារម្មណ៍ចង់ដឹងបន្ថែមពីខេត្តដែរឬទេ? ផែនទីអន្តរកម្មខាងក្រោមនេះផ្តល់ឲ្យអ្នកនូវទិន្នន័យដ៏សម្បូរបែបអំពីរបាយប្រជាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការអប់រំនៅក្នុងខេត្ត។ ចុចលើសញ្ញាព្រួញនៅខាងស្ដាំខាងលើនៃផែនទីអន្តរកម្ម ដើម្បីមើលនិមិត្តសញ្ញា។ ទាញយក “សន្លឹកព័ត៌មាន” ដើម្បីអានបន្ថែមអំពីរបាយប្រជាសាស្រ្តរបស់ខេត្ត។
របាយប្រជាសាស្ត
ចំនួនគ្រួសារ
ចំនួនស្ត្រី
ចំនួនបុរស
No Data Found
គ្រប់ស្រុកទាំងអស់មានមន្ទីរពេទ្យបង្អែកមួយកន្លែង
ស្ទើរតែគ្រប់ឃុំទាំងអស់មានមណ្ឌលសុខភាពបង្អែកមួយកន្លែង
ខេត្តនេះមានផ្ទៃដីសរុបប្រហែល ៦.៦៧៩ គីឡូម៉ែត្រក្រឡា។ ប្រហែល ៥៤.៤% នៃផ្ទៃដីខេត្តគឺស្ថិតនៅក្រោមសកម្មភាពកសិកម្ម។ វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហើយខេត្តបន្ទាយមានជ័យមានសកម្មភាពកសិកម្មយ៉ាងច្រើនអនេក។ តាមពិតទៅ ៨៥% នៃចំនួនប្រជាជនក្នុងខេត្តប្រកបរបរទទួលទានក្នុងវិស័យកសិកម្ម ដែលបង្ហាញពីសក្ដានុពលដ៏សំខាន់ក្នុងការកែច្នៃកសិផលនៅក្នុងខេត្ត។
តើអ្នកចាប់អារម្មណ៍ចង់ដឹងបន្ថែមពីខេត្តដែរឬទេ? ផែនទីអន្តរកម្មខាងក្រោមនេះផ្តល់ឲ្យអ្នកនូវទិន្នន័យដ៏សម្បូរបែបអំពីផែនទីគម្របដី សណ្ឋានដី និងផ្ទៃទឹកនៅក្នុងខេត្ត។ ចុចលើសញ្ញាព្រួញនៅខាងស្ដាំខាងលើនៃផែនទីអន្តរកម្ម ដើម្បីមើលនិមិត្តសញ្ញា។ ទាញយក “សន្លឹកព័ត៌មាន” ដើម្បីអានបន្ថែមអំពីធនធានធម្មជាតិរបស់ខេត្ត។
No Data Found
ស្រុកម៉ាឡៃគឺជាស្រុកដែលសម្បូរទៅដោយភ្នំដែលមានកម្ពស់ ២៥០ ម៉ែត្រពីទឹកសមុទ្រ។
អាងស្ដុកទឹកធំជាងគេនៅក្នុងខេត្តបន្ទាយមានជ័យគឺស្ថិតនៅក្នុងស្រុកភ្នំស្រុក។
ខេត្តបន្ទាយមានជ័យមានហេដ្ឋារចនាសម្ព័ន្ធល្អ និងបណ្តាញផ្លូវខ្វាត់ខ្វែងឆ្លងកាត់ខេត្ត។ ជាមួយនឹងបណ្តាញផ្លូវប្រវែង ៦៥៥ គីឡូម៉ែត្រ និងសេវាស្នាក់នៅប្រហែល ៩០ កន្លែង ខេត្តបន្ទាយមានជ័យមានសក្តានុពលដ៏សម្បូរបែបក្នុងការធ្វើឲ្យខេត្តក្លាយជាចំណុចសំខាន់ ទេសចរណ៍មួយនៅភាគពាយព្យនៃប្រទេសកម្ពុជា។
តើអ្នកចាប់អារម្មណ៍ចង់ដឹងបន្ថែមពីខេត្តដែរឬទេ? ផែនទីអន្តរកម្មខាងក្រោមនេះផ្តល់ឲ្យអ្នកនូវទិន្នន័យដ៏សម្បូរបែបអំពីបណ្ដាញផ្លូវថ្នល់ បណ្ដាញអគ្គិសនី និងព័ត៌មានអំពីមធ្យោបាយដឹកជញ្ជូនក្នុងខេត្ត។ ចុចលើសញ្ញាព្រួញនៅខាងស្ដាំខាងលើនៃផែនទីអន្តរកម្ម ដើម្បីមើលនិមិត្តសញ្ញា។ ទាញយក “សន្លឹកព័ត៌មាន” ដើម្បីអានបន្ថែមអំពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះរបស់ខេត្ត។
ច្រកចេញចូលអន្តរជាតិ
ពីទីក្រុងបាំងកក
ពីរាជធានីភ្នំពេញ
សេវាករ
ស្ថានីយ៍ផលិតអគ្គិសនីសូឡា
ចំនួនភូមិដែលមានអគ្គិសនីប្រើប្រាស់