Invest in Banteay Meanchey

ព័ត៌មានក្រុមហ៊ុន

បុរាណឃែរ ឯ.ក។ អាជីវកម្មផលិផលគ្រឿងសំអាងធម្មជាតិដែលដឹកនាំដោយស្ត្រី។

បុរាណឃែរ គឺជាក្រុមហ៊ុនរក្សាសម្រស់ក្នុងស្រុក ដែលរចនាផលិតផលរក្សាស្បែកតាមតម្រូវការរស់នៅតាមបរិបទទំនើបរបស់ប្រជាជនខ្មែរ។ បេសកកម្មរបស់បុរាណឃែរគឺការបង្កើតផលិផលថែរក្សាស្បែកដែលជួយឱ្យស្បែករបស់អ្នកប្រើប្រាស់មានសុខភាពល្អ ចេញពីធនធានប្រកបដោយនិរន្តរភាព។

 

 

បុរានឃែរ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកប្រកបដោយនិរន្តរភាព ជាមួយនឹងសារធាតុសំខាន់ៗ និងបូករួមជាមួយខ្លិនក្រអូប។ ជាមួយដំណើរការ ស្រាវជ្រាវ និងអភិវឌ្ឍន៍នៃផលិតផល ក្រុមហ៊ុនបុរាណឃែរបានខិតខំឈរលើជំហរប្រណិតភាពនៃផលិតផលរក្សាស្បែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Logo

ការរក្សាស្បែក និងសក់៖ ការបំពេញតម្រូវការអតិជនរហូតដល់ជាងមួយលាននាក់។

ក្នុងចំណោមប្រជាជនសរុបរបស់កម្ពុជា ស្រ្តីដែលមានអាយុចន្លោះ ២៥ ទៅ ៤៥ ឆ្នាំមានចំនួន ២.៣ លាននាក់។ ផ្អែកលើការស្ទង់មតិដែលបានធ្វើឡើងដោយក្រុមហ៊ុន បុរាណឃែរ បានរកឃើញថា ច្រើនជាង ៥០% នៃស្រ្តីក្នុងអាយុគោលដៅអាចមានលទ្ធភាពទិញផលិតផលគ្រឿងសំអាងក្នុងតម្លៃចាប់ពី ១០​ ដុល្លាឡើងទៅ។

បុរាណឃែរ ជាក្រុមហ៊ុនផលិតផលិតផលរក្សាស្បែកដែលកំពុងរីកសម្រើន ឈរលើជំហរប្រណិតភាពនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានគោលដៅពង្រីកខ្លួនដោយឈានទៅផលិតផលិតផលរក្សាស្បែកសម្រាប់បុរស និងផលិតផលរក្សាសក់ថ្មីៗនៅឆ្នាំ២០២៤ ដោយពង្រីកសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ទៅដល់សហគ្រិនលក់គ្រឿងសំអាងក្នុងស្រុកនានា។ គោលដៅហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគឺដើម្បីរក្សាលំហូរសាច់ប្រាក់វិជ្ជមាន និងប្រាក់ចំណេញដែលមានសុខភាពល្អពេញមួយដំណើរការពង្រីក។

ទំនាក់ទំនង

ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា

អ្នកស្រី ញឹម សូរីដា - ប្រធានចាត់ការទូទៅ/សហស្ថាបនិក

(+855)17 91 22 00

BORAN CARE -បុរាណឃែរ

newsorida@gmail.com

ស្វែងយល់អំពីក្រុមហ៊ុនផ្សេងៗទៀត