សហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គតផ្គងនូវសម្ភារៈ និងគ្រឿងបន្លាស់គ្រឿងចក្រច្រូតស្រូវនៅក្នុងខេត្តបន្ទាយមានជ័យ។ លោកឈួន សុផាន់បានប្រាប់អំពីកំនើតរបស់សហគ្រាសរបស់គាត់ ដែលមុខរបរនេះគឺជាមុខរបរបន្ដរជំនាន់ពីឪពុករបស់គាត់។ សហគ្រាសរបស់គាត់មានសមត្ថភាពផលិតគ្រឿងបន្លាស់សម្រាប់ផ្សេងៗដែលទាក់ទងទៅនឹងគ្រឿងចក្រកសិកម្ម។ លោកឈួន សុផាន់បាននាំចូលនូវម៉ាស៊ីនច្រើនប្រភេទសម្រាប់បម្រើលើប្រតិបត្តិការសហគ្រាសរបស់គាត់ ហើយគាត់ក៏មានសមត្ថភាពតម្លើងម៉ាស៊ីនដោយខ្លួនឯងផងដែល។ ជំនាញបច្ចេកទេសដែលគាត់រៀនកន្លងមកគឺបានពីស្វ័យសិក្សាដោយខ្លួនឯង បូកផ្សំជាមួយការជួលគ្រូបច្ចេកទេសនានាមកពីក្រៅប្រទេសជាដើម។
បច្ចុប្បន្ននេះគាត់មានបុគ្គលិកប្រមាណ២៥ ទៅ ៣៥ នាក់ដែលកំពុងធ្វើការក្នុងរោងជាងរបស់គាត់ ដែលអ្នកទាំងនោះគឺត្រូវបានឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសលើការប្រតិបត្តិគ្រឿងចក្រ និងជំនាញជាងដែលពួកគេបានជ្រើសរើស។
នាពេលអនាគត់ទៅមុខលោកឈួន សុផាន់មានគម្រោងពង្រឹកសហគ្រាសរបស់គាត់ទៅខេត្តដទៃទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការច្រូតស្រូវរបស់កសិករ។សហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ឈួន សុផាន់គឺជាករណីសិក្សាមួយស្ដីអំពីសក្កានុពលនៃផ្នែកកម្មន្តសាលរបស់ខេត្តបន្ទាយមានជ័យ។