Invest in Banteay Meanchey
សិប្បកម្មកែឆ្នៃឈើ ហេង សុម៉ានា បានបង្កើតឡើងដើម្បីគាំទ្រគ្រឿងសង្ហារឹមផលិតក្នុងស្រុកដោយប្រើឈើពីដើមកៅស៊ូ។ សង្វាក់ផលិតកម្មទាំងអស់ធ្វើឡើងនៅក្នុងស្រុក ដែលធ្វើឱ្យសិប្បកម្មជួយបង្កើតឱកាសការងារបន្ថែមទៀតសម្រាប់ប្រជាជនក្នុងតំបន់ខេត្តភាគពាយ័ព្យ និងជួយកាត់បន្ថយអត្រាអន្តោប្រវេសន៍ទៅកាន់ក្រៅប្រទេសរបស់ប្រជាជនក្នុងស្រុក។
សិប្បកម្មនេះក៏ជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើផងដែរ ដោយសារឈើដែលប្រើសម្រាប់ផលិតគឺជារុក្ខជាតិដើមកៅស៊ូ ដែលមិនប៉ះពាល់ដល់ព្រៃឈើសម្រាប់ផលិតគ្រឿងសង្ហារឹម។
អតិថិជនចំបងរបស់សិប្បកម្មគឺជាអ្នកស្រុកមូលដ្ឋាន និងគ្រិះស្ថាននានាមានដូចជា សណ្ឋាគារ ភោជនីយដ្ឋាន សាលារៀន…។ល។ សិប្បកម្មកែឆ្នៃឈើ ហេង សុម៉ានាបានជ្រើសយកឈើដើមកៅស៊ូសម្រាប់ផលិតគ្រឿងសង្ហារឹម ដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រឿងសង្ហារឹម និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផង។
សិប្បកម្មកែឆ្នៃឈើ ហេង សុម៉ានា មានគោលបំណងឆ្លើយតបទៅនឹងបញ្ហាការរចនាខាងក្នុងអាគារជាមួយតម្លៃសមស្របសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ សិប្បកម្មមានផែនការពង្រីកផលិតកម្មពីខ្នាតតូច ទៅជាខ្នាតរោងចក្រ។ សិប្បកម្មកុំពុងតែស្វែងរកការវិនិយោគមូលធនបន្ថែមក្នុងការពង្រីកខ្លូន ដើម្បីសម្រេចគោលដៅដែលបានគ្រោងទុកនៅឆ្នាំ២០២៦។
ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា
លោកស្រី ហេង សុម៉ានា
(+855)70 77 54 66
The Home Furniture Cambodia
somanea.heng140893@gmail.com