Invest in Banteay Meanchey

ព័ត៌មានក្រុមហ៊ុន

វេហាស៍ ជូស៍ ឯ.ក។ សហគ្រាសកែឆ្នៃកសិផលធុនស្រាល។

វេហាស៍ ជូស៍ គឺជាសហគ្រាសកែឆ្នៃកសិផលធុនស្រាលមួយដែលផ្ដោតលើការផលិតដំណាប់ផ្លែឈើដែលមានរស់ជាតិឆ្ងាញ់។ ការយកចិត្តទុកដាក់លើសុខភាពរបស់អ្នកហូបគឺ ជាអាទិភាពចម្បងរបស់សហគ្រាស។ វេហាស៍ ជូស៍ បាននឹងកំពុងផ្គត់ផ្គង់តម្រូវការក្នុង និងក្រៅស្រុកជាមួយនឹងផលិតផលប្រកបដោយសុវត្ថិភាព និងជីវជាតិ។

 

ចក្ខុវិស័យរបស់សហគ្រាស វេហាស៍ ជូស៍ គឺជាការស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមទៅលើស្តង់ដារផលិផល (តម្លៃ និងគុណភាព) ស្របតាមតម្រូវការក្នុងស្រុក និងក្រៅស្រុក។ សុវត្ថិភាពចំណីអាហារ និងសុខភាពរបស់អ្នកហូបគឺជារបៀបវារៈចម្បងរបស់សហគ្រាស។

logo

គ្រាប់ធញ្ញជាតិសម្ងួត និង​ដំណាប់ផ្លែឈើ៖ សម្បូរដោយវីតាមីន និង​ជាអាហារសម្រង់ដែលជំនួយសុខភាព។

គ្រាប់ស្វាយចន្ទីសម្បូរទៅដោយជាតិ សរសៃ ប្រូតេអ៊ីន និងខ្លាច់ដែលមានប្រយោជន៍ដល់សុខភាព។ ក្រៅពីការកែឆ្នៃគ្រាប់ស្វាយចន្ទី សហគ្រាសបានផលិតដំណាប់ផ្លែឈើជាច្រើនមុខមានដូចជា ដំណាប់ស្វាយ ដំណាប់ម្នាស់ និងដំណាប់មាន។ អតិថិជនរបស់សហគ្រាសបច្ចុបន្បន្នមានដូចជាហាង និងកន្លែងបោះដុំដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប។

សហគ្រាស វេហាស៍ ជូស៍ មានគោលបំណងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ ១៥ ខេត្តបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនឹងបញ្ជ្រាបចូលក្នុងទីផ្សារទំនើបល្បីៗដូចជា ជីប ម៉ុង ឡាក់គី ម៉ាក្រូ…។ល។ ជាមួយនឹងទីផ្សារក្រៅស្រុងគោលដៅទៅប្រទេស កូរ៉េខាងត្បួង។ សហគ្រាស វេហាស៍ ជូស៍មានគោលដៅរក្សាលំហូរប្រាក់ចំណេញ ក្នុងកំឡុងដំណាក់ការពង្រីកខ្លួន។ តាមអត្រាចំណូលបច្ចុប្បន្ន សហគ្រាសរកប្រាក់ចំណេញសុទ្ធក្នុងរង្វង់ ៤០% នៃប្រាស់ចំណូលពីការលក់។

ទំនាក់ទំនង

ភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

​លោក ស៊ុ សុវង្ស - ប្រធានចាត់ការទូទៅ

(+855)89 799 434/(+855)88 877 4040

JUICE Co,.Ltd វេហាស៍ ជូស៍ ឯ.ក (Veha)

https://vehajuice.com/

ស្វែងយល់អំពីក្រុមហ៊ុនផ្សេងៗទៀត